តើអ្វីខ្លះទៅដែលដាក់នៅក្នុង diaper bag?

Diaper bag -

តើអ្វីខ្លះទៅដែលដាក់នៅក្នុង diaper bag?

Diaper bag គឺកាបូបសំរាប់ផ្ទុកកន្ទបនិងរបស់របបផ្សេងៗទៀត បើយើងរៀបចំដាក់របស់​បានល្អវាជួយយើងបាន។​​ប៉ុន្តែតើយើងគួរដាក់របស់អ្វីខ្លះក្នុងនោះ? វាអាស្រ័យលើ តើអាយុរបស់កូន រយះពេលដែលចេញក្រៅ និងកន្លែងដែលយើងត្រូវទៅ.

របស់ចាំបាច់

  • កន្ទប​ មួយម៉ោងមួយគ្រាប់គ្រាន់ហើយ ប៉ុន្តែគួរទុកបម្រុងអោយលើសពីរបីទៀត
  • ក្រដាសសើម
  • ទឹកលេងដៃស្ងួត (Hand Sanitizer)
  • កំរាលសំរាប់ផ្លាស់ប្តូរកន្ទប (Changing Pad)
  • ថង់ប្លាស្ទិច សំរាប់ដាក់សំរាម ឬក៏របស់ប្រឡាក់ផ្សេងៗទៀត
  • ដបទឹកដោះគោ និងម្សៅទឹកដោះគោ
  • ចំនី (Snacks) អាស្រ័យទៅតាមអាយុកូនរបស់អ្នក។
  • ទឹក ដបសំរាប់ផឹកទឹក ឬក៏ទឹកផ្លែឈើអាស្រ័យទៅតាមអាយុកូនរបស់អ្នក។
  • កន្សែង
  • ខោរអាវបន្ថែម
  • ក្បាលដោះ ឬរបស់ឡួងឡោមផ្សេងៗអាស្រ័យទៅតាមកូនយើង
  • ឡេការពារកំដៅថ្ងៃ ឬក៏មួក
  • លេខទូរស័ព្ទរបស់ គ្រូពេទ្យ ក្រុមហ៊ុនធានារ៉ាប់រងសុខភាព
  • ឡេសំរាប់លាបរោល ដោយសារកន្ទប
  • កន្សែងជូតមាត់
  • កន្ត្រៃកាត់ក្រចក
  • កន្សែងគ្របពេលបំបៅដោះកូន
  • បន្ទះទប់ទឹកដោះសំរាប់ម្តាយ
  • កន្សែងសំរាប់រុំកូន
  • សៀវភៅអាន សៀវភៅផាត់ពណ៏ ឬរបស់ក្មេងលេង
  • First-Aid-Kit

របស់ចាំបាច់សំរាប់ម្តាយ

  • កាបូបលុយ
  • សោរ
  • ទូរស័ព្ទ​
  • វ៉ែនតាការពារកំដៅថ្ងៃ
  • ប៊ិចនិងក្រដាស
  • Snacks ឬស្ករកៅស៊ូ
  • ដបទឹកឬភេសជ្ជៈផ្សេងទៀត
  • សៀវភៅឬទស្សនាវដ្តី
  • អាវថ្មីសំរាប់ផ្តូរក្នុងករណីមានប្រឡាក់ ឬកំពប់លើ

កន្លឹះសំរាប់រៀបចំកាតាបកន្ទប

  • គួរជ្រើសរើសយកកាបូបអាចការពារទឹកបាន ធ្វើអោយជិវិតយើងងាយស្រួលនៅមានអីកំពប់
  • មានថតច្រើនអាចទុករបស់បានច្រើន និងរៀបចំ ហើយងាយស្រួលក្នុងការស្វែងរក
  • ការពារការលេចធ្លាយតាមរយៈការវេចខ្ចប់ថ្នាំនិងអាហារនៅក្នុងថង់ប្លាស្ទិចមិតមាត់
  • រៀបដាក់របស់ស្រដៀងគ្នាដាក់មួយដុំងាយស្រួលរក
  • គួរពិចារណាទិញកាតាបដែលពីរ មួយតូចមួយធំ សំរាប់ធ្វើដំណើរចិត​ ឬឆ្ងាយ
  • គ្មានកាតាបទំហំមួយនាអាចបំពេញចិត្តគ្រប់គ្នាបានទេ។​ អ្នកខ្លះចូលចិត្ត ប្រភេទស្ពាយ អ្នក​ខ្លះចូលចិត្តយួរ អ្នកខ្លះចូលចិត្តស្ទាយ ដែលមើលទៅដូចកាបូបធម្មតា​
(Source: Babycenter)
    ​​​​​​​​​​​​​​​​​​​

      Leave a comment