ការបង្រៀនទារកដែលកើតបានប៉ុន្មានខែឱ្យហែលទឹក ជាការធ្វើបាប ឬធ្វើអោយទារកមានជំងឺ ដូចមនុស្សភាគច្រើនគិតមែនទេ?

ការបង្រៀនទារកដែលកើតបានប៉ុន្មានខែឱ្យហែលទឹក ជាការធ្វើបាប ឬធ្វើអោយទារកមានជំងឺ ដូចមនុស្សភាគច្រើនគិតមែនទេ?

រូបថតទារកដែលប្រវះប្រវាស់ក្នុងការហែលទឹក មិនមែនជាការកម្រឃើញទេ​ក្នុងប្រទេសលោកខាងលិច។​​ នៅដើមឆ្នាំ 2016 ថៅកែ Facebook លោក Mark Zuckerberg បានបង្ហាញរូបថតកូនស្រីមានអាយុប្រហែល​ 2ខែ ដែលលោកកំពុងបង្រៀនហែលទឹក។

 

ការបង្រៀនទារកហែលទឹកគឺមានសុវត្ថិភាព ហើយក៏មិនមានជារឿង ឆ្កួតដែល

មានមនុស្សតិចណាស់ដែលដឹង គ្រប់ទារកទាំងអស់គឺចេះហែលទឹកស្រាប់ តាំងពីនៅក្នុងស្បូនអំឡុងពេលមានផ្ទៃពោះ​ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញ។

ពេលនៅក្នុងស្បូនឆ្អឹងកងរបស់ទារកជូយ​អោយមានប្រតិកម្ម ធម្មជាតិពិសេសនៅពេលដែលទារកត្រូវបានប៉ះពាល់ទៅនឹងទឹក។​ដូច្នោះហើយកុមារអាចបើកមាត់ និង​ កន្លើត​ពេលហែលទឹកដើម្បីការពារកុំឱ្យទឹកពីការចូលសួត និងរទះជើងដោយខ្លួនឯងដើម្បីការពារលិចនៅក្នុងទឹក។​ ​ប្រតិកម្ម ធម្មជាតិពិសេសទាំងនេះគឺជា គ្រិះដំបូងបំផុតនៃការរៀនហែលទឹក។

ដូច្នេះបានជាក្មេកជាច្រើនសប្បាយពេលបាននៅក្នុងទឹក ពួកគេបើកមាត់ បើភ្នែកដោយមិនខ្លាចការហែលទឹក។​ ហើយទារកនិងកូនក្មេងមិនសូវខ្លាចទឹកនិងឆាប់ចេះហែលទឹកជាមនុស្សធំនិងមនុស្សចាស់។

មនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ចំពោះឱកាសមាសនេះទេ ព្រោះថាទារកចាប់ពីអាយុ 2ខែ ដល់ 18ខែងាយស្រួលនិងឆាប់ចេះក្នុងការរៀនហែលទឹក។ បើអាយុចាប់ពី​ 6-7ឆ្នាំការអភិវឌ្ឍរាងកាយនិងផ្លូវចិត្តរបស់កុមារមានច្រើនជាងទារក ដូច្នេះការរៀនហែលទឹកមានការលំបាកជាងទារកដោយសារតែកុមារមានការភ័យខ្លាចទឹកនិងអារម្មណ៍ភ័យខ្លាចខ្លាំងនៅពេលឆ្លក់ទឹកម្តងៗ។

នេះផលប្រយោជន៍យ៉ាងច្រើននៅពេលដែលទារក ហែលទឹក

សម្រាប់ទារកធម្មតាតម្រូវការតស៊ូនិងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ឪពុកម្តាយដើម្បីអោយកូនចេះហែល, ប៉ុន្តែអត្ថប្រយោជន៍ដែលទទួលបានមានតម្លៃមិនអាចវាស់បាន។​ អាចជួយជីវិតរបស់កូនយើងបាននៅ​ក្នុងស្ថានភាពគ្រោះថ្នាក់ពេលធ្លាក់ទៅក្នុងទឹកដោយចៃដន្យ។

លើសពីនេះទៀតផងដែលទារកឬកុមារ ទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀតនៅក្នុងការលើកកម្ពស់សុខភាពដូចជា

  • មានប្រយោជន៍រក្សាចលនារបស់ទារកអោយមានភាពរស់រវើក។
  • ជួយអភិវឌ្ឍកាយសម្បទាជំនាញតាំងពីក្មេង។
  • បង្កើនកម្ពស់។
  • ពង្រឹងការតស៊ូ, ការស្រូបយកសរធាតុចិញ្ចឹមដែលកើនឡើង។

  • ជួយកូនរបស់អ្នកមានភាពឯករាជ្យនិងមានទំនុកចិត្តលើខ្លួនឯង។

  • ហែលទឹកជួយអភិវឌ្ឍន៍ការវៃឆ្លាតរបស់ក្មេង។
  • ជួយអោយក្មេងឆាប់ជាពីជំងឺ ឬមានភាពប្រសើរឡើងដោយការហែលទឹក។

  • ជួយកូនឱ្យមានភាពសប្បាយរីករាយកាន់តែច្រើននិងបំបាត់ភាពតានតឹង។

ពេលវេលាល្អបំផុតសំរាប់រៀនហែលទឹកគឺទារកមានអាយុចាប់ 4-6 ខែ។ប៉ុន្តែកុំភ្លេចអនុសាសន៍ដូចខាងក្រោមនេះដើម្បីធានាសុវត្ថិភាពពេញលេញសម្រាប់ទារកនៅក្នុងពេលរៀនហែលទឹក

  • កុំទុកកូនរបស់អ្នកតែម្នាក់ឯង នៅពេលដែលហែលទឹក សូម្បីតែមួយវិនាទី។
  • មិនបាច់អោយកូន​យើងធ្វើអ្វីដែលពួកគេមិនចូលចិត្តនោះទេ ចាត់ទុកដូចជាលេងទឹកកម្សាន្ត។

  • តែងតែញញឹមសប្បាយរីករាយ ដើម្បីបង្កើតទំនុកចិត្តសម្រាប់ទារកនិងកុមារ។

  • ទឹកត្រូវតែស្អាតនិងក្តៅអុនៗដែលមិនបង្កគ្រោះថ្នាក់កុមារ។

  • កន្លែងដែលត្រូវរៀនហែលទឹកត្រូវមានខ្យល់​ និងមិនរអិល។

  • បន្ទាប់ពីការហែលទឹក, ត្រូវធ្វើអនាម័យភ្នែក, ច្រមុះ, ត្រចៀកទារកអោយស្អាត។

Leave a comment