ទម្លាប់អាក្រក់របស់កូនទាំង3 នេះត្រូវផ្តាច់ភ្លាមកុំអោយយឺតពេល

ទម្លាប់អាក្រក់របស់កូនទាំង3 នេះត្រូវផ្តាច់ភ្លាមកុំអោយយឺតពេល

ក្មេងៗគឺគួរអោយស្រឡាញ់ ប៉ុន្តែពួកគេក៏មានទំលាប់មិនគួរអោយស្រឡាញ់ដែល​ដូចជា ខាំក្រចក លេងរហូតដ៏ចេញឈាម ឆ្កឹះអាចធ៍ច្រមុះហើយយកមកបរិភោគជាដើម។​ ជូនការទាំងនេះគ្រាន់តែជាទម្លាប់មិនល្អហើយគូរអោយខ្ពើមទេ ប៉ុន្តែប្រសិនបើយើងមិនអើពើទម្លាប់​ទាំងនេះនាំឱ្យពួកគេមានបញ្ហាធំជាងនេះដូចជាការឆ្លងមេរោគនិង ជំងឺ, ហើយអាចមាន​ការធ្លាក់ទឹកចិត្តទៀត។

1- ឆ្កឹះអាចធ៍ច្រមុះ

ឆ្កឹះអាចធ៍ច្រមុះអាចជាប៉ះពាល់ដ៏បញ្ហាសុខភាពមួយចំនួនដូចជាហូរឈាមច្រមុះ, ឆ្លងមេរោគផ្តាសាយនិងមេរោគដ៏ទៃទៀត។

វិធីដើម្បីជៀសវៀង

ព្យាយាមប្រាប់ពួកគេអោយឈប់ប្រហែលជាគ្រប់គ្រាន់ ប៉ុន្តែបើពួកគេមិនឈប់ត្រូវប្រើវិធីលើកទឹកចិត្តម្តង ដូចជា អោយរូបផ្កាយមួយបើថ្ងៃនាដែលគេមិនឆ្កឹះអាចធ៍ច្រមុះ ហើយគេរក្សាទុកអោយបានច្រើនដើម្បីដូរយករបស់ពិសេសដែលគេចង់បាន។

2- ការខាំក្រចក

ជាទម្លាប់អាក្រក់គឺមិនមែនបង្កគ្រោះដល់ថ្នាក់តែម្រាមដៃរបស់ក្មេងនោះទេប៉ុន្តែគែមនៅលើធ្មេញរបស់ក្មេងអាចខូចឬក៏បាក់បាន។

វិធីដើម្បីជៀសវៀង

ដើម្បីលុបបំបាត់ទម្លាប់នេះត្រូវការថែរទាំងក្រចក អោយបានស្អាត​ដូចកាត់ក្រចកពួកគេអោយបានស្អាតហើយស្មើរល្អ កុំអោយពួកគេខាំបាន។ ប៉ុន្តែបើនៅតែបន្តទៀត ត្រូវលាបថ្នាំក្រចកអោយពួកគេ ដោយសារថ្នាំក្រចកមានខ្លិននិងរសជាតិមិនល្អធ្វើអោយពួកគេមិនហានដាក់ក្នុងមាត់ទេ។

3- ជញ្ជក់ដៃ

ជាទម្លាប់មិនល្អ អាចអោយក្មេងឆ្លងមេរោគ ក្មេងដែលមានទំលាប់ជញ្ជក់ដៃអាចអោយមានការប្រែប្រួលធ្មេញនិងក្រអោមមាត់. ដូច្នេះគួរតែយកដៃពួកគេចេញពីមាត់ ប្រសិនបើអ្នកមិនចង់ខាតលុយសំរាប់កៀបធ្មេញទេ។

វិធីដើម្បីជៀសវៀង

ប្រសិនបើកូនរបស់អ្នកជញ្ជក់ដៃមកពីពួកគេអផ្សុកឬទំនេរច្រើន ដូច្នេះយើងអាចប្រើវិធីច្នៃប្រឌិតដើម្បីបន្លំពួកគេ។ ដូចលេងហ្គេមដែលទាក់ទងនឹងដៃគឺជាកន្លែងល្អបំផុតក្នុងការចាប់ផ្តើម។

Source: POPSUGAR

Leave a comment